
ភ្នំពេញ៖ តារាចម្រៀងនៅក្នុង ទ្រនំផលិតកម្ម ភ្លេងរីខត(Pleng
Record)កញ្ញា គៀត សុវណ្ណាឡាង ត្រូវបានមហាជន និងមិត្តៗយុវវ័យ
ដែលប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក មានការភ្ញាក់ផ្អើល
និងចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈឃើញ វីដេអូឃ្លីបរបស់នាង មួយត្រូវបានបង្ហោះ
នៅលើបណ្តាញសង្គម ដ៏ពេញនិមយមួយនេះ ហើយគេបានឃើញ នាងយំត្អួញត្អែបង្ហូរ
ទឹកភ្នែកសស្រាក់សស្រាំ ដែលមើលទៅហាក់ ដូចជាមនុស្សម្នាក់
កំពុងតែជួបវិបត្តិស្នេហា ។
បន្ទាប់ពីលេចធ្លាយ វីដេអូឃ្លីប ដែលបង្ហាញពី ការបង្ហូរទឹកភ្នែក
របស់ស្រីស្រស់សាច់ស គៀត សុវណ្ណាឡាង ស្ទើរមិនគួរឲ្យជឿនេះមក
ត្រូវបានមហាជនទូទៅគិតថា នាងស្រក់ទឹកភ្នែក ដោយសារជារឿង ស្នេហាជាមួយសង្សារ ។
តែទោះជាយ៉ាងណា តារាសម្តែងដែលវិវត្តន៍ខ្លួន មកជាតារាចម្រៀងរូបនេះ...